? (Countryside Moods)歌词由演唱,出自专辑《COUNTRYSIDE MOODS》,下面是《? (Countryside Moods)》完整版歌词!
? (Countryside Moods)歌词完整版
I-តើជាអ្នកណាឈរមុខផ្ទះខ្ញុំ? ទឹកមុខដូចមានទុក្ខធំ មកជួបខ្ញុំមានកិច្ចការអ្វី នាងថាស្គាល់ទេ មនុស្សប្រុសក្នុងរូបឆ្វេងដៃ ខ្ញុំឆ្លើយដោយគ្មានសង្ស័យ ឆ្វេងដៃនឹងជាសង្សារ
II-ខ្ញុំមានកំហុសព្រោះមិនបានដឹង មិនគួររឿងដល់ថ្នាក់ហ្នឹង បងនឹងគេត្រូវមានបញ្ហា ជាជនទីបី ទាំងដោយខ្ញុំគ្មានចេតនា មិននឹកស្មានសោះឡើយថា សង្សារបោកកុហកខ្ញុំ
R-អាក្រក់ណាស់ បងបោកប្រាស់ចិត្តប្រពន្ធ បើអូនបានដឹងមុន ប្រហែលជាគ្មានម្នាក់ណាត្រូវយំ មនុស្សស្រីពីរនាក់ រងរបួសផ្លូវអារម្មណ៍
ឥឡូវខ្លោចផ្សាក្រៀមក្រំ ម្នាក់ៗយំដំណាលគ្នា
III-ស្នេហ៍នេះមិនអាចបន្តទៀតឡើយ សន្យានឹងគេរួចហើយ មិនឱ្យបេះដូងជាប់កម្មជាប់ពៀរ
ពីថ្ងៃនេះទៅ យើងលែងជំពាក់កម្មគ្នា ទុកថាជាកម្មផ្តន្ទា ឱ្យបេះដូងខ្ញុំរងគ្រោះចុះ..