()歌词由Nak Fake&演唱,出自专辑《()》,下面是《()》完整版歌词!
()歌词完整版
(ប្រុស)នឹកឡើងស្ដាយខ្លួនកំលោះ មិនគួរណាសោះ ឆាប់យកប្រពន្ធទាំងនៅក្មេង វ័យពេញសប្បាយ វ័យពេញដើរលេង សុំគិតខ្លីវែង ផ្ដាំទៅសម្លាញ់គ្នាក្លើ
(ស្រី)វេចខោវេចអាវទៅវិញចុះ បើនៅស្រណោះ អាល័យអាឡោះហោះហើរ ខ្ញុំមិនបានហាមជូនតាមសំណើរ សូមអញ្ជើញដើរ ដូចកាលនៅខ្លួនមួយទៅ
(ប្រុស)គ្រាន់តែប្ដីផឹកតិចតួច គឺដឹងតែលួច តេប្ដឹងម៉ែតេប្ដឹងឪ ប្ដីបើកប្រាក់ខែស្ទាបអស់ហោប៉ៅ ដល់យូរៗទៅឱ្យចាយមួយថ្ងៃប្រាំពាន់
(ស្រី)ប្ដីខូចដល់តែធ្វើខ្លាំង ព្រោះចេះលាក់បាំងថ្ងៃមុនខ្ញុំដេញជើងទាន់ ឃើញលួចកិបលុយហើយទីនុយរួសរាន់ ដល់ខ្ញុំតាមទាន់ឃើញបងចូល KTV
(ប្រុស)ទោះដូចអូនឃើញក៏ដោយ ប៉ុន្តែអូនអើយបងមិនបានយកនារី បងចូលស្ដាប់ធម៌ទេណាឆវី ប្រជុំរឿងរកសុីមិនដូចជាអូនគិតទេ