Valentine’s Day歌词由Vin VathakNa演唱,出自专辑《Valentine’s Day》,下面是《Valentine’s Day》完整版歌词!
Valentine’s Day歌词完整版
|. កាន់ផ្កាកុលាបក្នុងចិត្ដសង្ឃឹមពេលជួបស្រី បានស្ដាប់ពាក្យមានន័យចេញពីមាត់ស្ងួន
តែប្រែខុសការស្មាន មិនបានដូចចិត្តដែលប៉ង
ប្រែជាថ្ងៃបេះដូងឈឺចាប់..
||. ផ្កាកុលាបអើយម្ដេចឡើយស្រពោននៅថ្ងៃនេះ ដែលជាថ្ងៃពិសេសសម្រាប់ក្ដីស្នេហា
កន្លែងយើងធ្លាប់ជួបគ្នារាល់គ្រាថ្ងៃបុណ្យសង្សារ ម្ដេចមានគេជូនផ្កាជីវ៉ាទៅវិញ..
R. ថ្ងៃបុណ្យសង្សារ ថ្ងៃដែលអូនប្រហារបង
កុលាបមួយទងកាន់ថែថ្នមទុកជូនស្រី ប្រែជារួសរយស្រពោនអត់ន័យ
ប្ដូរក្លាយជាថ្ងៃ បងត្រូវសោកស្ដាយសន្យា..
|||. កុលាបស្រពោន បេះដូងបងក៏ក្រៀមស្វិត
ព្រោះការពិតបងបានឃើញផ្ទាល់នេត្រា ឆ្នាំចាស់អូនភក្ដី
ឆ្នាំថ្មីអូនប្រែសាវ៉ា ដៃបងកាន់ទងផ្កាទឹកភ្នែកបងស្រកហូរ..