Private歌词由演唱,出自专辑《Private》,下面是《Private》完整版歌词!
Private歌词完整版
1.មិនចាំបាច់ ប្រញាប់ខ្លាំងពេកក៏បាន
មិនចាំបាច់ ក្លាហានបញ្ចេញមុខមាត់
ស្រលាញ់គ្នាយ៉ាងណា ក៏ត្រូវការតស៊ូអំណត់
ព្រោះអ្នកក្បត់ តែខ្ញុំបែរមិនដឹងអី។
2.ជួយលាក់គេ បំបិទឱ្យស្ងាត់សិនទៅ
ព្រោះទើបតែ មកសុំបែកខ្ញុំថ្មីៗ
ចាំចម្លើយពីខ្ញុំ និយាយព្រមបែកសិនទៅថ្លៃ
មិនខាតបង់អ្វី ត្រឹមទុកពេលឱ្យខ្ញុំធ្វើចិត្ត។
R1.ចាំបែកគ្នា ពីខ្ញុំឱ្យស្រួលបួលសិនទៅ
អញ្ជើញពៅ អាចទៅបង្ហាញមុខគេ
តែពេលនេះអ្នកធ្លាប់ដឹងរឿងយើង ប្រាកដណាស់គឺមិនជឿទេ
ថាមាសមេ លួចលាក់គេពីពេលណា។
R2.កុំឱ្យជាប់ ឈ្មោះក្លាយទៅជាមនុស្សក្បត់
ខ្ញុំមិនឃាត់ គ្រាន់ចង់ជួយយកអាសា
ទ្រាំPrivateបន្តិចទៀតទៅ ចាំដាច់ស្រេចពីខ្ញុំពេលណា
អាចប្រកាស់ ថាច្បាស់លាស់នឹងគេ៕